គ្រប់ items ទាំងអស់តាមរយះ​ ប្រពភ

ដេតាបេស លើអ៊ីធឺណេត

DOAJ (Directory of Open Access Journals)
DOAJ គឺជា អក្សរកាត់មកពី (Directory of Open Access Journals) គឺជាសារពត៌មាន ដែលមានលក្ខណៈ ជាវិទ្យាសាស្រ្ត និង ដែលបានត្រួត ពិនិត្យដោយ បញ្ញាវ័ន បានផ្តល់ជូននូវ ការប្រើប្រាស់ដោយ មិនគិតថ្លៃ ។ DOAJ ផ្តល់ជូននូវអត្ថបទពេញលេញ គ្រប់ជ្រុងជ្រោយ ដែលមានការត្រួត ពិនិត្យគុណភាពរួចជាស្រេច ថែមទាំងគ្របដណ្តប់ ដោយប្រធានបទ គ្រប់ប្រភេទហើយ បានបកប្រែ ច្រើនភាសា ។​គោលដៅនៃ Directory of Open Access Journals គឺដើម្បីបង្កើនភាពងាយ ស្រួលនៃការរកឃើញ និង ការប្រើប្រាស់ពត៌ មានដែលមាន លក្ខណៈ វិទ្យាសាស្រ្តនិង ដែលបានសរសេរដោយ បញ្ញាវ័ន ដើម្បីបង្កើនការប្រើប្រាស់ និង ឥទ្ធិពលរបស់ DOAJ ។ គោល បំណងរបស់ DOAJ គឺធ្វើយ៉ាងណាអោយ វាផ្តល់នូវភាព ងាយស្រួលយល់និងគ្របដណ្តប់នួវ គ្រប់សារពត៌មានបែប វិទ្យាសស្រ្តនិងសរសេរ ដោយបញ្ញាវ័ន ដោយប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យ គុណភាពដើម្បីធានាអត្ថន័យ នៃសារពត៌មាន ។ សងេ្ខបមកវិញ DOAJគឺជាទីកន្លែងដែល អ្នកប្រើប្រាស់នឹងអាច រកឃើញអ្វី គ្រប់យ៉ាងដើម្បី ប្រើប្រាស់ជាសាធារណៈ។

Open E-books Library
នេះជាប្រភេទ ក្រុមនៃសៀវភៅ អេឡិចត្រូនិច (e-books)ដែលអាចប្រើប្រាស់បាន ដោយមានការអនុញ្ញាត្តិសិទ្ធពី GFDL( Creative Commons license) , សិទ្ធពី Project Gutenberg-tm License, និងសិទ្ធជាសេរីក្នុង ការប្រើប្រាស់ និង ចែកចាយផ្សេងទៀត។​ចាប់តាំងពី ប្រភេទក្រុម​​​ នៃសៀវភៅអេឡិចត្រូនិច(e-books)នេះបានផ្សព្វផ្សាយមកអ្នក​មិនចាំបាច់ធ្វើការ ជ្រើសរើសទេ។អ្នកគួរតែ ចូលទៅកាន់ គេហទំព័រនិង ស្វែងរកសៀវភៅដែលអ្នកចង់បានតាមរយៈប្រភេទក្រុមសៀវភៅដែលបានរៀបចំ រួចជាស្រេច។